២៣ កុម្ភះ ២០២៤
«បន្ទាយមានជ័យ» កសិដ្ឋានអេសវី (SV Ranch) អូអីមអេស (OMS Ranch) និង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួបនិងបង្ហាញពីគម្រោងការសម្រាប់អភិវឌ្ឍន៍គោពូជ ប្រាម៉ាន់នៅក្នុងខេត្ត។ ពួកយើងបានទទួលអនុសាសន៍ល្អៗដែលបានពីការអនុវត្តកន្លងមក ដើម្បីធ្វើអោយយន្តការនៃការជួយដល់កសិករទទួលបានអោយបានជោគជ័យ និងទទួលបានប្រាក់ចំណូលខ្ពស់ ស្របតាមការចង់ បានរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមគ្នានេះដែរ កសិដ្ឋានយើងខ្ញុំក៏កំពុងត្រូវការតំណាងចែកចាយលក់ទឹកស្ពែម ថ្នាក់ខេត្តបន្ទាយមានជ័យ ព្រមទាំងគ្រូបង្គោលជាច្រើនអ្នកតាមបណ្ដាលស្រុកក្រុងក្នុងខេត្ត ដើម្បីជំរុញការអនុវត្តនេះអោយមានប្រសិទ្ធភាពខ្ពស់។ សំរាប់ពត៌មានបន្ថែម សូមទាក់ទងគេហទំព័រផ្លូវការរបស់កសិដ្ឋាន រឺការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ៕
@SV Ranch
@OMS Ranch
@MT Farm
@Brahman Genetic