៣០ មីនា ២០២៤ [កែប]

ដើម្បីសម្រួលទីផ្សារសាច់គោសំរាប់ប្រជាកសិករ សមាគមអ្នកអភិវឌ្ឍពូជគោប្រាម៉ាន់កម្ពុជា-អាមេរិក (Cambodian – American Brahman Breeders Association) បានសហការណ៍ជាមួយកសិដ្ឋានអេសវី និង អូអឹមអេស ក្នុងការសម្របសម្រួលការទស្សនៈកិច្ច និងពិភាក្សាជាមួយដៃគូចិន ក្រោមគោលបំណងធំៗដូចខាងក្រោម៖

1. លទ្ធភាពនៃការពង្រឹង និង អភិវឌ្ឍពូជគោប្រាម៉ាន់របស់កសិដ្ឋាន ដល់ប្រជាកសិករ និងកសិដ្ឋានផ្សេង ដែលអាចផលិតសាច់ប្រកបដោយស្តង់ដារ ដែលទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ និងការប្រមូលទិញយកមកវិញរបស់ក្រុមហ៊ុន

2. ការផលិតចំនីគោ ដែលអាចធ្វើអោយប្រជាកសិករអាចទទួលបានទន្និផលពីការចិញ្ចឹមគោ នៅតាមមូលដ្ឋាន

3. គម្រោងនៃការវិនិយោគ ពីការសាងសង់រោងចក្រកែច្នៃសាច់គោនៅខេត្តកែប