ជាមួយចក្ខុវិស័យដ៏វែងឆ្ងាយ កសិដ្ឋាន SV Ranch និង Oms Ranch មានការប្តេជ្ញាចិត្តក្នុងការ “អភិវឌ្ឍន៍ពូជគោប្រាម៉ាន់ ផលិត និងផ្គត់ផ្គង់សាច់គោតាមបែបស្តង់ដារអន្តរជាតិ” កសិដ្ឋានយើងទាំងពីបានចុះឈ្មោះជាមួយក្រសួងមហាផ្ទៃក្រោមឈ្មោះ “សមាគមអ្នកអភិវឌ្ឍពូជគោប្រ៉ាម៉ាន់កម្ពូជា​ អាមេរិច (Cambodian American Brahman Breeders Association”.

ក្រោមបេសកម្មរបស់យើង សមាគមនឹងអភិវឌ្ឍសមត្ថភាពកសិករខ្នាតតូចនៅកម្ពុជាអោយមានជំនាញ និងបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ជឹមគោពូជប្រ៉ាម៉ាន់ ដែលទទួលបាននូវទិន្នផលខ្ពស់សម្រាប់ការផ្គត់ផ្គង់សាចគោ ដែលមានគុណភាពទៅតាម តម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ សំដៅរួមចំណែកបង្កើនប្រាក់ចំណូល ព្រមទាំងលើកកម្ពស់គុណភាពជីវិតកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យ និងបេសកម្មរបស់យើង យើងរៀបចំផែនការយុទ្ធសាស្រ្តជាអតិភាព ក្រោមគោលបំណងដូចខាងក្រោម៖

១. រៀបចំសិក្ខាសិលា ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលបង្កើនជំនាញដល់អ្នកបង្កាត់ពូជ អ្នកថែទាំ និងអភិវឌ្ឍពូជគោប្រ៉ាម៉ាន់

២. ពង្រឹងសមត្ថភាពកសិករខ្នាតតូច អោយមានជំនាញចិញ្ជឹមគោប្រ៉ាម៉ាន់តាមបែបសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតកម្មគោសាច់សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ

៣. ជម្រុញការអភិវឌ្ឍលើកកម្ពស់ការបង្កាត់ពូជគោប្រ៉ាម៉ាន់នៅកម្ពុជា ចងក្រងពត៌មានអំពីសវតាការចុះបញ្ជីកំណើត​ (National Herdbook Record) ធ្វើកំណត់ត្រាពត៌មានសម្តែងចេញ​ (Performance Information) និងចុះបញ្ជី​ (Pedigree និង/ឬ​ GE Pedigree)

៤. សម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយសមាគមនអ្នកបង្កាត់គោក្នុងតំបន់អាស៊ាន និងពិភពលោក ដើម្បីផ្សាភ្ជាប់ទីផ្សារគោនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

៥. ពង្រឹងភាពជាដៃគូរវាងអ្នកពាក់ព័ន្ធនានា រួមមាន ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីខេត្ត ព្រមទាំងវិស័យឯកជនដើម្បីអភិវឌ្ឍលើវិស័យចិញ្ជឹមគោនៅ​ ព្រះរាជាណាចក្រកម្ពុជា។